ហេតុអ្វីបានជាគេងស្រមុក ? ត្រូវអានពីព្រោះវាជារឿងចាំបាច់ដែលអោយអ្នកដឹង !

មនុស្ស ៩៩% គិតខុសថា ស្មានតែគេងស្រមុកជារឿងធម្មតា នឹងមិនចាំបាច់អីខាតពេលឥតប្រយោជន៍ទៅមន្ទីរពេទ្យដើម្បីព្យាបាលនោះទេ។ ជាកាពិតណាសការគេងស្រមុក ជាសញ្ញាបញ្ជាក់ប្រាប់ពីបញ្ហាសុខភាព ក្នុងនោះក៏មានជំងឺធ្ងន់ធ្ងរមួយចំនួនផងដែរ ដែលអាចឆក់យកជីវិតអ្នក បានគ្រប់ពេល។ សូមអ្នកមកស្វែងយល់រឿងបញ្ហាការគេងស្រមុកខាងក្រោម៖



ហេតុអ្វីបានគេងស្រមុក? 

ការគេងស្រមុក វាបណ្តាលមកពីបញ្ហាមួយចំនួន មានដូចជា មាត់ របៀបគេង តឹងច្រមុះ វៀចឆ្អឹងច្រមុះ គេងមិនលក់ លើសទម្ងន់ និងផឹកស្រា ដែលអាចប៉ះពាល់ដល់លំហូរខ្យល់ចូលទៅក្នុងបំពង់ក នៅពេលអ្នកគេង។ ពេលផ្លូវដង្ហើមតូចចង្អៀត សម្ពាធខ្យល់កើនឡើងខ្លាំងជាងមុន។ បញ្ហាការគេងស្រមុកទាំងនេះបណ្ដាលឲ្យរំញោចជាលិកាកើនឡើង ដែលបង្កឲ្យអ្នកមានការស្រមុកខ្លាំង ជាសញ្ញាមួយដែលអ្នកអាចប្រឈមនឹងផលវិបាកដទៃទៀតជាច្រើនផងដែរ។




  រោគសញ្ញាជំងឺធ្ងន់ធ្ងរឌេលលាក់មុខពីក្រោយការគេងស្រមុក

 ភាគច្រើន គេអត់ដឹងទេថា ស្រមុក មានគ្រោះថ្នាក់ជាងការគិតរបស់យើងទៅទៀត។ គេងស្រមុកខ្លាំង អាចពាក់ព័ន្ធនឹងការគេងបាត់ដង្ហើម បណ្ដាលមកបញ្ហាសុខភាពមួយចំនួន ដូចជា ជំងឺលើសឈាម គាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ឈឺក្បាលរ៉ាំរ៉ៃ និងការធាត់។

  វិធីកាត់បន្ថយស្រមុក និងជួយឲ្យគេងលក់ស្រួល ផ្លាស់ប្ដូរទម្លាប់គេង និងរបៀបរស់នៅ៖ 

• គេងចំហៀង ដើម្បីការពារកុំឲ្យអណ្ដាតបិទលើបំពង់ខ្យល់ដែលធ្វើឲ្យចង្អៀតផ្លូវដង្ហើម និងស្ទះខ្យល់ • មិនគួរផឹកស្រា យ៉ាងហោចណាស់ពីរម៉ោងមុនពេលចូលគេងទេ ព្រោះស្រាប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទកណ្ដាល និងធ្វើឲ្យសាច់ដុំ ព្រមទាំងជាលិកាក្នុងបំពង់ក រលា
• គួរឈប់ជក់បារី
• រក្សាទម្ងន់ខ្លួន
• ញ៉ាំទឹកឲ្យបានច្រើន។
• ញាំុថ្មាំជំនួយ សូមទៅពិគ្រោះជាមួយវេជ្ជបណ្ខិត ដើម្បីរកនូវរោគវិនិច្ឆ័យ បើការគេងស្រមុករបស់អ្នកនៅតែខ្លាំង និងរំខានដល់ដៃគូ។
ហេតុអ្វីបានជាគេងស្រមុក ? ត្រូវអានពីព្រោះវាជារឿងចាំបាច់ដែលអោយអ្នកដឹង ! ហេតុអ្វីបានជាគេងស្រមុក ? ត្រូវអានពីព្រោះវាជារឿងចាំបាច់ដែលអោយអ្នកដឹង ! Reviewed by Free Share on November 23, 2017 Rating: 5

No comments:

Powered by Blogger.